ឆាង ប៊ុន្ថន - អ្នកបង្កើត ChatKH
ជំរាបសួរបងប្អូនមិត្តអ្នកអានទាំងអស់គ្នា! ខ្ញុំបាទ ឆាង ប៊ុន្ថន ជាអ្នកបង្កើតប្រព័ន្ធឆ្លើយតប AI ដែលបងប្អូនស្គាល់ថា Chatbot។ ខ្ញុំបង្កើតប្រព័ន្ធនេះឡើងក្នុងគោលបំណងជួយសម្រួលដល់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់បងប្អូន ឱ្យកាន់តែទំនើប ស៊ីវិល័យ ទាន់សម័យ និងរហ័សទាន់ចិត្ត ដើម្បីអាចបិទការលក់លើ Facebook Page បានយ៉ាងឆាប់រហ័ស។
ខ្ញុំបាទបង្កើត ChatKH ឡើង គឺដើម្បី Support ដល់ម្ចាស់អាជីវកម្មដែលកំពុងប្រើប្រាស់សេវាកម្មគ្រប់គ្រងផេករបស់ខ្ញុំ។ ប៉ុន្តែមួយផ្នែកទៀត ខ្ញុំក៏បានដាក់ឱ្យបងប្អូនទាំងអស់គ្នាអាចចូលមកប្រើប្រាស់បានផងដែរ ដោយគ្រាន់តែបង់ថ្លៃសេវាកម្ម Chatbot តិចតួចបំផុត។ បើធៀបនឹងប្រព័ន្ធ Chatbot ផ្សេងទៀតដូចជា Manychat ឬ Chatbot ឯទៀត ដែលត្រូវបង់ថ្លៃច្រើនហើយប្រើប្រាស់បានតែ ១ ផេកនោះ ChatKH អាចប្រើប្រាស់បានចាប់ពី ៣ ផេកឡើងទៅ ហើយមិនកំណត់ចំនួនប្រើប្រាស់ឡើយ ដូចជា Subscriber ឬមុខងារផ្សេងៗទៀត។
បងប្អូនអាចប្រើប្រាស់បានដោយទំនុកចិត្ត ព្រោះវាជា System Chatbot ដែលខ្ញុំរៀបចំឡើងផ្ទាល់ ខ្ញុំយល់ច្បាស់អំពីតម្រូវការរបស់បងប្អូន។ រាល់ទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់បងប្អូន គឺត្រូវបានរក្សាទុកយ៉ាងប្រុងប្រយ័ត្នដោយក្រុមហ៊ុន Meta។ រាល់សិទ្ធិប្រើប្រាស់សុទ្ធតែឆ្លងកាត់ការត្រួតពិនិត្យ និងទទួលស្គាល់ត្រឹមត្រូវពីក្រុមហ៊ុន Meta។ ប្រសិនបើក្រុមហ៊ុន Meta មានការ Update យើងខ្ញុំក៏ Update តាមដូចគ្នា ដើម្បីធានាថាបងប្អូនប្រើប្រាស់ដោយទំនុកចិត្ត និងមិនមានការព្រួយបារម្ភ។
រាល់អតិថិជនមុននិងសម្រេចចិត្តក្នុងការទិញផេក ឬ សេវាកម្មណាមួយពីខាងយើងខ្ញុំទៅ គឺខ្ញុំតែងតែប្រាប់ នឹង ពន្យល់លំអិតច្បាស់ៗមុននឹងសម្រេចចិត្តក្នុងការទិញផេកពីខ្ញុំ ឬ សេវាកម្មណាមួយពីខាងយើងខ្ញុំ ដេីម្បីធានាបានថាយកទៅគឺមិនធ្វេីឲ្យខកបំណងឡេីយ យើងខ្ញុំតែងតែគិតគូរដល់អតិថិជនជាចម្បង យើងខ្ញុំតែងតែប្រកាន់នូវ ការរកស៊ីគឺត្រូវតែមាននៅ ភាពស្មោះត្រង់ ភាពស្មោះត្រង់គឺជាគុណតម្លៃ មិនអាចកាត់ថ្លៃបាន
បញ្ជាក់ ៖ បច្ចុប្បន្នខ្ញុំគឺជាបុគ្គលិកក្រុមហ៊ុនមួយកន្លែង ហើយនេះគ្រាន់តែជាការងារ Freelancer របស់ខ្ញុំមួយដែលខ្ញុំស្រលាញ់ចូលចិត្តប៉ុណ្ណោះ..! ប្រសិនបើបងប្អូន ឬ ម្ចាស់អាជីវកម្មណាចង់ណាត់ជួបសូមធ្វើការណាត់ជួបនៅថ្ងៃ អាទិត្យ ឬ ម៉ោងចេញពីធ្វើការ រៀងរាល់ម៉ោង 5:30 PM ដែលទីតាំងតម្រូវឲ្យមកជួបផ្ទាល់នៅហាងកាហ្វេរជិតៗនៅក្បែលកន្លែងខ្ញុំធ្វើការ សូមអរគុណ..! ដោយក្ដីគោរពស្រលាញ់រាប់អានពីខ្ញុំបាទ ប៊ុន្ថន...!
សេវាកម្មផ្សេងៗទៀត
- សេវាកម្មគ្រប់គ្រងផេក
- សេវាកម្មលក់ផេកខ្មែរ
- លក់ផេក ប៊ូស ពេលកំពុងឡាយ
- ស្នើយក ផេក Blue Verification គ្រប់បណ្ដាញសង្គម
- ទទួលបង្កើត Chatbot
- ទទួលបង្កើតគេហទំព័រ ខ្នាតតូចល្មមសម្រាប់អាជីវកម្មទើបតែចាប់ផ្ដើម
- សេវាកម្មទីផ្សារអនឡាញ (SEO & Social Media Marketing)
- សេវាកម្មផ្សេងៗជាច្រើនទៀត